សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៣

មន្រ្តីទទួលបន្ទុកព័ត៌មាន ត្រូវពិនិត្យសំណើសុំព័ត៌មានឲ្យបានឆាប់បំផុត ហើយត្រូវធ្វើការឆ្លើយ តបជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំថាមានឬគ្មានព័ត៌មាននោះ ឬជាប្រភេទព័ត៌មានសម្ងាត់ដែលត្រូវបានហាមឃាត់ការលាតត្រដាងជាសាធារណៈដោយបញ្ញតិ្តច្បាប់។ ការឆ្លើយតបនេះត្រូវធ្វើឡើងក្នុងរយៈពេលមិនឲ្យលើសពី ៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានសំណើសុំ។

ការឆ្លើយតបជាវិជ្ជមាន ត្រូវបញ្ជាក់អំពីតម្លៃសេវាដែលត្រូវចំណាយ សម្រាប់ទទួលបានព័ត៌មាននៅក្នុងលិខិតនោះ។All Comments:

Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514