សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៦

អ្នកស្នើសុំដែលមាន បំណងចង់បានព័ត៌មានពិតប្រាកដ ហើយត្រូវបានស្ថាប័នសាធារណៈបដិសេធដោយមូលហេតុច្បាស់លាស់ដូចមានចែងក្នុងមាត្រា១១ និងមាត្រា១៥ នៃច្បាប់នេះអាចស្នើសុំឡើងវិញ ដោយជ្រើសរើសព័ត៌មានដែលត្រូវការចាំបាច់ពិតប្រាកដឲ្យមានចំនួនសមស្របងាយស្រួលដល់មន្រ្តីទទួលបន្ទុកព័ត៌មានបំពេញភារកិច្ចតាមពេលកំណត់ដូចមានចែងក្នុងមាត្រា១៤ នៃច្បាប់នេះ។

ប្រសិនបើ ស្ថាប័នសាធារណៈ មិនបានផ្តល់ព័ត៌មានក្នុងរយៈពេល ៤០(សែសិប) ថ្ងៃ នៃថ្ងៃធ្វើការដោយពុំបានបញ្ជាក់មូលហេតុច្បាស់លាស់ អ្នកស្នើសុំអាចប្ដឹងតវ៉ាទៅស្ថាប័នមានសមត្ថកិច្ចដូចមានចែងក្នុងមាត្រា២២ នៃច្បាប់នេះ។All Comments:

Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514