សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៧

មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវពិនិត្យសំណើសុំព័ត៌មានដែលស្ថិតក្នុងដែនអញ្ញត្រកម្ម រួចធ្វើការបែងចែកផ្នែកព័ត៌មានដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់និងផ្នែកដែលមិនស្ថិតក្នុងបទបញ្ញតិ្តហាមឃាត់។

មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវសម្រេចផ្ដល់ជូនអ្នកស្នើសុំដូចខាងក្រោម៖

១- ព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈ រួចហើយដូចមានចែង ក្នុងមាត្រា៦ នៃច្បាប់នេះ ឬថតចម្លង ផ្នែកព័ត៌មានដែលមិនមែនជាព័ត៌មានសម្ងាត់។

២- ព័ត៌មានអំពីការកាត់ចោលកំណត់ត្រាមួយផ្នែកដែលជាព័ត៌មានសម្ងាត់ ដោយបញ្ជាក់ហេតុផលនៃការកាត់ចោលផ្នែកព័ត៌មានសម្ងាត់ និងបទបញ្ញត្តិហាមឃាត់។

៣- ព័ត៌មានរបស់មន្ត្រីនយោបាយនៃស្ថាប័នសាធារណៈ និងមន្រ្តីក្របខណ្ឌរដ្ឋបាលសាធារណៈទាក់ទងទៅនឹងតួនាទី ភារកិច្ច។

៤- ព័ត៌មានពាក់ព័ន្ធផ្នែកពាណិជ្ជកម្មដែលម្ចាស់កម្មសិទ្ធិបានបោះបង់ចោល ឬបានយល់ព្រមផ្តល់ឲ្យស្ថាប័នសាធារណៈប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។All Comments:
mike11
support@genericpharmacydrug.com
7FKoi9 https://www.genericpharmacydrug.com

Judi
support@genericpharmacydrug.com
7GevP8 https://www.genericpharmacydrug.com


Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514