សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៧- អន្តរបញ្ញត្តិ - មាត្រា ៣៤

ច្បាប់ស្តីពីរបបសារព័ត៌មានដែលប្រកាសឲ្យប្រើតាមព្រះរាជក្រឹតលេខ នស/រកម/០៨៩៥/០៧ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៥ និងបទបញ្ញត្តិនៃច្បាប់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបទដ្ឋានកតិយុត្ត ទាំងឡាយណាដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ មានសុពលភាពអនុវត្តរហូតដល់មានបទបញ្ញត្តិថ្មីមកជំនួស។

មន្រ្តីបន្ទុកព័ត៌មានរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតឡើងដោយប្រកាសអន្តរក្រសួងរវាង ក្រសួងមហាផ្ទៃ ជាមួយក្រសួងព័ត៌មាន តាមប្រកាសលេខ៣៥២៧ ប្រក ៤៤៣ ពម.ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ ត្រូវបន្តអនុវត្តរហូតដល់ការិយាល័យទទួលបន្ទុកព័ត៌មានថ្មី មកជំនួសស្របតាមស្មារតីនៃច្បាប់នេះ។All Comments:

Comment

ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514