វេទិកាផ្សព្វផ្សាយការបញ្ចប់សេចក្តីព្រាងបឋមច្បាប់​ស្តីពីសិទ្ធិទទួលព័ត៌មានត្រឹមកម្រិតក្រុមការងារបច្ចេកទេស​


ថ្ងៃពុធ​ ១៥កើត​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.​២៥៦១​

ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយការបញ្ចប់សេចក្តីព្រាងបឋមច្បាប់​ស្តីពីសិទ្ធិទទួលព័ត៌មានត្រឹមកម្រិតក្រុមការងារបច្ចេកទេស​ នៅសណ្ឋាគារភ្នំពេញ។ វេទិកានេះក៏មានការអញ្ជើញចូលរួមផងដែរពីតំណាងអង្គការ UNESCO តំណាងប្រទេសម្ចាស់ជំនួយមកពីស្ថានទូតស៊ុយអែត​ តំណាងការិយាល័យជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ និតំណាងពីស្ថាប័នពាក់ព័ន្ធនានាផងដែរ។