ឯកឧត្តម មាស សុភ័ណ្ឌ អញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពី ការប្រៀប ធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន


នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នៅភ្នំពេញ ឯកឧត្តម មាស​ សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អញ្ជើញ ជាអធិបតី បើកសិក្ខាសាលាស្តីពី ការប្រៀបធៀបច្បាប់របបសារព័ត៌មាន និងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួល ព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Anne Lemaistre តំណាងការិយាល័យអង្គការ យូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ (CCIM)។