សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១២

​ មន្ត្រីទទួល​បន្ទុក​ព័ត៌មាន​​ត្រូវ​ផ្តល់​ព័ត៌មាន​ច្បាស់​លាស់​ទៅ​តាម​ប្រភេទ​ និង​ទម្រង់​ព័ត៌មាន​របស់​អ្នក​ស្នើសុំ​ជាអាទិ៍៖

១- ច្បាប់​ថត​ចម្លង​សំណៅ​ព័ត៌មាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដើម​។

២- ការ​ថត​ចម្លង​សំណៅ​ព័ត៌មាន​អាចជាអក្សរ​ សំឡេង​ រូប​ភាព​ កាសែត​វីដេអូ​​ ថាស​ ឬជាទម្រង់​ផ្សេងៗទៀត​។

៣- សំណៅ​ជាទម្រង់​កូដ​ អក្សរកាត់​ អក្សរស្ទាប ឬ​ទម្រង់​ជាសញ្ញាផ្សេងៗទៀត​។

៤- ក្នុង​ករណី​ការស្នើ​សុំ​ព័ត៌មាន​ច្រើន​ភាសា ស្ថាប័ន​សាធារណៈ​អាចផ្តល់​ជូន​អ្នក​ស្នើ​សុំ​ជា​ភាសាខ្មែរ​ ឬភាសាតាម​ទម្រង់​ដើម​នៃ​ព័ត៌មាន​នោះ​។

៥- ក្នុង​ករណី​សំណៅឯកសារព័ត៌មាន​ដែល​ត្រូវ​ផ្តល់​ជូន​ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយ ការទទួល​បាន​ព័ត៌មាន​ប្រភេទ​នេះ​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​។ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514