សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៣

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ត្រូវ​ពិនិត្យ​សំណើ​សុំ​ព័ត៌មាន​ឱ្យ​បាន​ឆាប់​បំផុត​ ​ហើយ​ត្រូវ​ធ្វើ​ការ​ឆ្លើយ​តប​ជា​លាយ​លក្ខ​ណ៍​អក្សរ​ទៅ​អ្នក​ស្នើ​សុំ​ថា​មាន​ ឬគ្មាន​ព័ត៌មាន​នោះ​ ឬ​ជាប្រភេទ​ព័ត៌មាន​សម្ងាត់​ដែល​​ហាមឃាត់​ការ​លាត​ត្រដាង​ជាសាធារណៈ​ដោយ​ប្បញ្ញត្តិ​ច្បាប់​។​ ការ​ឆ្លើយ​តប​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ឱ្យ​លើ​សពី​៥​ (ប្រាំ) ​ថ្ងៃនៃ​ថ្ងៃធ្វើ​ការ ​គិត​ចាប់​ពី​ថ្ងៃទទួល​បាន​សំណើ​សុំ​។​

ការ​ឆ្លើយ​តប​ជាវិជ្ជមាន​ត្រូវ​បញ្ជាក់​អំពី​តម្លៃសេវា​ដែល​ត្រូវ​ចំណាយ​សម្រាប់​ទទួល​បាន​ព័ត៌មាន​នៅក្នុង​លិខិត​នោះ។ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514