ស្ថាប័នសាធារណៈត្រូវផ្តល់ព័ត៌មានដល់អ្នកស្នើសុំដូចតទៅ៖
១- ផ្តល់ព័ត៌មានជូនអ្នកស្នើសុំក្នុងរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានការឆ្លើយតបជាផ្លូវការពីអ្នកស្នើសុំថា ឯកភាពទទួលយកតម្លៃសេវាដូចបានបញ្ជាក់ក្នុងមាត្រា១៣ នៃច្បាប់នេះ។
២-ប្រសិនបើការផ្តល់ព័ត៌មានមិនអាចធ្វើទៅបានក្នុងរយៈពេលដែលបានកំណត់នៅចំណុចទី១ ស្ថាប័ន សាធារណៈអាចធ្វើការពន្យារពេលបន្តទៀតមិនឱ្យលើសរយៈពេល៤០ (សែសិប) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណើសុំ ដោយបញ្ជាក់ពីមូលហេតុនៃការពន្យារពេលនេះជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំព័ត៌មានវិញ។