សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៧

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ត្រូវ​ពិនិត្យ​សំណើ​សុំ​ព័ត៌មាន​ដែល​ស្ថិត​ក្នុង​អញ្ញត្រ​កម្ម ​រួច​ធ្វើ​ការ​បែង​ចែកផ្នែក​ព័ត៌មាន​ដែល​មិនស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​ដើម្បី​ផ្តល់​ជូន​អ្នក​ស្នើ​សុំ​ដូច​ខាង​ក្រោម៖​

១- ផ្នែក​ណា​មួយ​នៃ​សំណៅ​ឯកសារព័ត៌មាន​សម្ងាត់​ដែល​មិនស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​ ដោយ​ត្រូវ ​បញ្ជាក់​អំពី​បទប្បញ្ញត្តិ​ច្បាប់​ជាក់​លាក់​ដែល​​តម្រូវ​ឱ្យ​កាត់​ចេញ​ និង​ត្រូវ​ជូន​ដំណឹង​អំពី​សិទ្ធិ​ប្តឹង​ជំទាស់​ដល់​អ្នក​ស្នើ​សុំ​ដូច​មាន​ចែង​ក្នុង​មាត្រា២៦​ នៃ​ច្បាប់​នេះ​។​

២- សំណៅ​ឯកសារមុន​អស់​សុពល​ភាព​ស្រប​តាម​ច្បាប់​កំណត់​ដែ​ល​សាមី​ខ្លួន​ ឬ​ក្រសួង​ ស្ថាប័ន​សាធារណៈ ​យល់​ព្រម​ផ្តល់​ឱ្យ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514