ច្បាប់នេះមានគោលដៅដូចតទៅ៖
- ជំរុញ និងធានាឱ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ចផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនសាធារណជនឱ្យបានទូលំទូលាយ។
-ធានាឱ្យមានការចូលរួមពីសាធារណជនក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
-ផ្តល់ព័ត៌មានជូនសាធារណជនឱ្យមានការយល់ដឹងអំពីតួនាទី សកម្មភាពប្រតិបត្តិការ និងសេចក្តីសម្រេចទាំងឡាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណចក្រកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងការជឿជាក់ពីសាធារណជន។
-ជួយសាធារណជនក្នុងការតាមដានសកម្មភាពការងាររបស់ស្ថាប័នសាធារណៈ ដើម្បីធានាថាមូលនិធិសាធារណៈត្រូវបានចំណាយតាមផែនការដែលបានគ្រោងទុក។
-ជំរុញការគ្រប់គ្រងឯកសារ និងទិន្នន័យផ្សេងៗរបស់ស្ថាប័នសាធារណៈឱ្យបានល្អប្រសើរ ដើម្បីកសាងគោលនយោបាយក្នុងការផ្តល់សេវាជូនសាធារណជន។
-ជំរុញឱ្យស្ថាប័នសាធារណៈបំពេញភារកិច្ចប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
-កាត់បន្ថយព័ត៌មានសម្ងាត់ឱ្យមានកម្រិតទាបបំផុត។