ដើម្បីធានាការពារអធិបតេយ្យជាតិ សន្តិសុខជាតិ ដំណើរការអភិបាលកិច្ច និងសិទិ្ធនៃការរស់នៅរបស់បុគ្គលម្នាក់ៗស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នសាធារណៈត្រូវអនុញ្ញាតឱ្យផ្តល់ព័ត៌មានសម្ងាត់ជូនសាធារណជនប្រើប្រាស់ក្រោយរយៈពេលកំណត់ដូចខាងក្រោម៖
១- រហូតដល់៩០ (កៅសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទនៃឯកសារដែលទាក់ទងនឹងការប្រជុំផ្ទៃក្នុងរបស់ស្ថាប័នសាធារណៈ ដំណើរការនៃការតែងតាំង និងការប្រឡងដែលរៀបចំដោយស្ថាប័នសាធារណៈដូចមានចែងក្នុងមាត្រា២០ ខាងលើ។
២- រហូតដល់៤០ (សែសិប) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃឯកសារដែលទាក់ទងនឹងវិស័យការពារជាតិសន្តិសុខជាតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិដូចមានចែងក្នុងមាត្រា២០ ខាងលើ។
៣- រហូតដល់៥០ (ហាសិប) ឆ្នាំ ឬលើសពីនេះ គិតចាប់ពីកាលបរិច្ឆេទនៃឯកសារទាក់ទងនឹងទំនាក់ទំនងការទូត ដូចមានចែងក្នុងមាត្រា២០ខាងលើ តាមការសម្រេចរបស់រាជរដ្ឋាភិបាល យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការបរទេស។
៤- រហូតដល់៦០ (ហុកសិប) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃឯកសារដែលទាក់ទងនឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឬព័ត៌មានដែលរំលោភលើបុគ្គលឯកជន ដូចមានចែងក្នុងមាត្រា២០ ខាងលើ។
លើកលែងតែករណីដែលទាក់ទងនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឬ ឧក្រិដ្ឋកម្មសង្គ្រាម ឬការរំលោភបំពានសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរដែលស្ថាប័នសាធារណៈត្រូវបញ្ចេញព័ត៌មានជូនសាធារណជនឱ្យបានឆាប់រហ័សនៅពេលដែលតុលាការបានបញ្ចប់ទាំងស្រុងហើយ។