បុគ្គលគ្រប់រូបមិនត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ឬទណ្ឌកម្មខាងវិន័យណាមួយដែលបណ្តាលមកពីការប្តឹងបរិហាររបស់ខ្លួនដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដែលខ្លួនបានដឹង និង/ឬ នៅក្នុងក្របខណ្ឌនៃមុខងារ ឬភារកិច្ចដែលខ្លួនកំពុងបំពេញ ព្រមទាំងទទួលបាននូវកិច្ចការពារឱ្យរួចផុតពីការគំរាមកំហែង និងការសងសឹកណាមួយ ប្រសិនបើធ្វើឡើងដោយភាពស្មោះត្រង់ស្របតាមនីតិវិធី។
ការប្តឹងបរិហារ មិនត្រូវបំផ្លើសខុសពីការពិតដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល និង/ឬ ស្ថាប័នសា-ធារណៈឡើយ។