សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

>ជំពូកទី ៦ - កិច្ច​ការពារ​អ្នក​ផ្តល់​ព័ត៌មាន​ - មាត្រា ២៥

មន្ត្រីទទួល​បន្ទុក​ព័ត៌មាន ​មិនត្រូវ​ទទួល​ខុសត្រូវ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ ឬរដ្ឋប្បវេណី​ ឬទណ្ឌកម្ម​ខាង​វិន័យ​​​ណាមួយ​ដែល​បណ្តាល​ម​ក​ពី​ការ​សម្រេច​ផ្តល់​ព័ត៌មានជូន​សាធារណជន​ដែល​បាន​អនុវត្ត​ក្នុង​ក្របខណ្ឌសមត្ថកិច្ច និង​មុខងារ​របស់​ខ្លួន​ក្នុង​ឋានៈ​ជាមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​។ គោល​ការណ៍​នេះ​មិនត្រូវ​​យក​មក​អនុវត្ត​ឡើយ ​ក្នុង​ករណីដែល​មន្ត្រីទទួល​បន្ទុក​ព័ត៌មាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​បំពាន​ក្នុង​ចេតនា​ទុច្ចរិត​លើ​សមត្ថកិច្ច​ និង​មុខងារ​ដែល​ច្បាប់​បាន​ប្រគល់​ឱ្យ​។​ដៃគូសហកប្រតិបត្តិការណ៍

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514