អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តអំពើឆាឆៅរំខាន រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ប្រតិបត្តិការបំពេញភារកិច្ចរបស់មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុក ព័ត៌មាន ដូចមានចែងក្នុងមាត្រា១៥ នៃច្បាប់នេះ ត្រូវផ្តន្តាទោសតាមបទបញ្ញត្តិមាត្រា ៥០៥ (បទញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ) នៃក្រមព្រហ្មទណ្ឌ ។