សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៧ -ទោសប្បញ្ញត្តិ​ - មាត្រា ២៨

បុគ្គលណាដែលប្តឹងបរិហារដោយភូតកុហក ដល់ស្ថាប័នសាធារណៈ ឬអាជ្ញាធរតុលាការនូវអំពើជាបទល្មើស កាលបើការប្តឹងបរិហារនេះនាំឲ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ១.០០០.០០០ (មួយលាន) រៀល ។

ក្នុងករណីអំពើផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរស៊ីវិល ឬយោធាខ្មែរ ដែលអាចឲ្យអន្តរាយដល់ការការពារជាតិដើម្បីបម្រើផលប្រយោជន៍រដ្ឋបរទេស ត្រូវផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា៤៤៨ (បទផ្តល់ព័ត៌មានមិនពិត) នៃក្រមព្រហ្មទណ្ឌ។ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514