បុគ្គលណាដែលមានភារកិច្ចផ្តល់ព័ត៌មាន ឬកាន់កាប់ព័ត៌មានហើយបានប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានសម្ងាត់ដែលធ្វើឱ្យអន្តរាយសន្តិសុខជាតិ សេដ្ឋកិច្ចជាតិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំទៅ ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀលទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវផ្តន្ទាទោសដោយទោសបន្ថែមដូចមានចែងក្នុងមាត្រា៤៥០ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។