សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី៨ - អន្តរបញ្ញត្តិ - មាត្រា ៣៦

ច្បាប់​ស្តីពី​របបសារព័ត៌មាន​ដែល​ប្រកាស​ឱ្យ​ប្រើ​តាមព្រះរាជក្រម​លេខ​ នស/រកម/០៨៩៥/០៧​ ចុះ​ថ្ងៃទី​១​ ខែកញ្ញា​ ឆ្នាំ​១៩៩៥​ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ពាក់​ព័ន្ធ​ផ្សេងទៀត ​ព្រម​ទាំង​បទដ្ឋាន​គតិយុត្ត​ទាំង​ឡាយ​ដែល​គាំទ្រ​ដល់​ការអនុវត្ត​ ច្បាប់​នេះ​មាន​សុពល​ភាពអនុវត្ត​រហូត​ដល់​មាន​បទប្បញ្ញត្តិ​ថ្មី​មក​ជំនួស​។​

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ រដ្ឋបាលរាជធានី​ខេត្ត​ ដែល​បាន​បង្កើតឡើង​ដោយ​ប្រកាសអន្តរក្រសួង​រវាង​ក្រសួង​មហាផ្ទៃ​ ជាមួយ​នឹង​ក្រសួង​ព័ត៌មាន ​តាម​ប្រកាសលេខ​៣៥២៧​ប្រក-៤៤៣ ពម.ប្រក ចុះ​ថ្ងៃទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១២ ត្រូវ​បន្ត​អនុវត្ត​រហូត​ដល់​មានអង្គភាព​ព័ត៌មាន​ថ្មី​មក​ជំនួស​ស្រប​តាម​ស្មារតី​នៃ​ច្បាប់​នេះ។​ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514