គ្រប់ស្ថាប័នសាធារណៈទាំងអស់ ត្រូវបង្កលក្ខណៈងាយស្រួលព្រមទាំងបើកទូលាយក្នុងការផ្តល់ព័ត៌មានគ្រប់ប្រភេទដល់សាធារណជនតាមការស្នើសុំដោយគ្មានការរើសអើង លើកលែងតែព័ត៌មានសម្ងាត់ដែលស្ថិតក្នុងបទប្បញ្ញត្តិហាមឃាត់។
ក្នុងករណីផលប្រយោជន៍សាធារណៈធំជាងការរក្សាទុកព័ត៌មានសម្ងាត់ដូចមានចែងក្នុងបទប្បញ្ញត្តិហាមឃាត់ ព័ត៌មានសម្ងាត់នោះត្រូវតែផ្តល់ជូនសាធារណជនប្រើប្រាស់តាមការស្នើសុំ។