ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយការបញ្ចប់សេចក្តីព្រាងបឋមច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រឹមកម្រិតក្រុមការងារបច្ចេកទេស នៅសណ្ឋាគារភ្នំពេញ។ វេទិកានេះក៏មានការអញ្ជើញចូលរួមផងដែរពីតំណាងអង្គការ UNESCO តំណាងប្រទេសម្ចាស់ជំនួយមកពីស្ថានទូតស៊ុយអែត តំណាងការិយាល័យជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ និតំណាងពីស្ថាប័នពាក់ព័ន្ធនានាផងដែរ។